មហាជនផ្ទុះការចាប់អារម្មណ៍ និងមានការងឿងឆ្ងល់ ដោយសារតែមួយរយៈចុងក្រោយនេះ គេឃើញមានសប្បុរសជនមួយក្រុម ដើរចែកអំណោយដល់ជនពិការនៅតាមស្តុបនិងកន្លែងកំសាន្តនានា។ វាហាក់មិនប្លែកនោះទេ ដែលមានសប្បុរជនចែកអំណោយបែបនេះ តែអ្វីដែលធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់នោះត្រង់ថា សប្បុសជនមួយក្រុមនេះនាំគ្នា ពាក់ស្រោមមុខពណ៌ខៀវ មិនឲ្យគេស្គាល់ ដែលធ្វើឲ្យគ្រប់គ្នា ហាក់មានចម្ងល់ ពីព្រោះជាធម្មតា យើងមិនដែលឃើញ សប្បុរសជនណាពាក់របាំងមុខបែបនេះឡើយ ។ 

គ្រប់គ្នាពិតជាចង់ដឹង ថាពួកគេទាំងនោះជាអ្នកណា ហេតុអ្វីបានជាពួកគេ ចាំបាច់លាក់មុខបែបនេះ។ តែទោះជាយ៉ាងណា គ្រប់គ្នាក៏រំភើបចិត្ត  រីករាយ និងអរគុណជាខ្លាំង ដែលពួកគេបានចែករំលែក នូវអំណោយមួយចំនួនទៅដល់ជនពិការ៕HR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ