ជនជាតិអង់គ្លេសម្នាក់ឈ្មោះ Ellison ដែលមានវ័យ ៦១ឆ្នាំ បានប្រថុយលោតទឹកទៅជួយនិស្សិតស្រីម្នាក់ដែលបានធ្លាក់ទៅក្នុងទឹកនៅរមណីយដ្ឋានមួយកន្លែងនៅប្រទេសចិន។ នេះបើយោងតាម ការចាញផ្សាយរបស់សារពត៏មាន CNA នៅថ្ងៃទី ១៦ វិច្ឆិកា ២០២០ ។ 

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយពីស្រ្តីម្នាក់ដែលត្រូវបានគេអះអាងថាជានិស្សិត បានទៅលេងរមណីដ្ឋានមូយកន្លែង ហើយបានធ្លាក់ចូលក្នុងទឹក បង្កការភ្ញាក់ផ្អើលដល់ភ្ញោវទេសចរណ៏ផ្សេងៗទៀត ។ ភ្លាមៗនោះ ខណៈដែលមិនមាននរណាម្នាក់ហ៊ានទៅសង្គ្រោះនាង តែបែរជាត្រូវបានបុរស វ័យ៦១ឆ្នាំ ម្នាក់ លោតទឹកជួយសង្គ្រោះនាងភ្លាមៗ រួចពីសេចក្តីស្លាប់។ ក្រោយពីជួយសង្គ្រោះក្មេងស្រីនោះរួច លោកតាត្រូវបានមហាជនកោតសរសើរ និងមានមោទនភាពចំពោះភាពក្លាហានរបស់គាត់៕HR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ