គ.ជ.ប ទទួលពាក្យសុំចុះឈោ្មះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ពិនិត្យបញ្ជីឈោ្មះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១
3 ឆ្នាំ មុន
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលពាក្យសុំចុះឈោ្មះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ផ្ដើមពីថ្ងៃទី១២ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។
យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា «សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវមកយកគំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍នៅទីស្តីការ គ.ជ.ប និងត្រូវដាក់ពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍របស់ខ្លួននៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ»៕