ភ្នំពេញ ៖ មានប្រជាពលរដ្ឋមួយចំនួន បានរិះគន់យ៉ាងខ្លាំងដល់លោកចៅអធិការវត្ត ក៏ដូចជា គណៈកម្មការវត្តមួយ បណ្ដែតបណ្ដោយឲ្យលោកយាយទៅកាន់បិណ្ឌ នាំគ្នាទៅរាំរែក និងប្រព្រឹត្តអំពើ មិនគប្បីនៅក្នុងវត្តអារាម ដែលជាកន្លែងសម្រាប់ប្រជាពលរដ្នគោរពបូជាព្រះពុទ្ធ។

យោងតាមវិដេអូ បង្ហោះចែកចាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា ប្រជាពលរដ្ឋដែរជាអ្នកគោរពព្រះពុទ្ធសាសនា សូមសំណូមពរដល់ក្រសួងធម្មការ និងអង្គភាពពាក់ព័ន្ធ មេត្តាមានចំណាត់ការចំពោះលោកយាយមួយចំនួន ដែលប្រព្រឹត្តអំពើមិនគប្បីក្នុងវត្តអារាម បើពួកគាត់នៅប្រព្រឹត្តអំពើមិនគប្បីបែបនេះ ក្នុងវត្តអារាម នាពេលអនាគត សាសនារបស់យើង នឹងត្រូវសាបសូន្យជាមិនខាន។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក ។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធ បរិស័ទមាន ឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០៕EB

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ