ភ្នំពេញ ៖ លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់សារជាថ្មីថា បុគ្គលមិនស ហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ ចាប់ពី ១លានរៀល ទៅ៥លានរៀល។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក គឹម សន្ដិភាព នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ថា «សូមជម្រាបជូនថា បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោស ជាពិន័យអន្តរការណ៍ពី ១.០០០.០០០រៀល ទៅ ៥.០០០.០០០ រៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ច ក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាក ទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ!»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៥ មេសា នេះ កម្ពុជារកឃើញអ្នកឆ្លង ចំនួន២៧៥២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១៧៤៧នាក់ អ្នកកំពុងសម្រាកព្យាបាល ចំនួន៩៧៩នាក់ និងអ្នកស្លាប់ចំនួន២១នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ