ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នឹងអញ្ជោះញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣»។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ សីហា នេះថា «បងប្អូនប្រជាពលរដ្ឋ អាចធ្វើការសួរសំណួរដោយទម្លាក់ចូលក្នុងខមិន (comment) ខាងក្រោម ដើម្បីជ្រើសរើសមកឆ្លើយតបជូន ក្នុងកម្មវិធីផ្សាយផ្ទាល់នេះ»។
សូមបញ្ជាក់ថា កម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣» នឹងផ្ទាយផ្ទាល់លើកគេហទំព័ហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន វេលាម៉ោង៩ព្រឹក។
យោងតាមតារាងកាលវិភាគសម្រាប់ប្រចាំឆ្នាំ២០២១នេះ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOW ចំនួន៥ លើប្រធានបទ ដូចជា៖ ទី១. សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣ ទី២. ការងារលេខពិសេសផ្ទាល់ខ្លួន ៣. ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៤. ការងារបច្ចេកទេសផ្លូវថ្នល់ និង៥. ការងារវិស័យដឹកជញ្ជូនផ្លូវគោក៕EB