ភ្នំពេញ  ៖ ក្រសួងបរិស្ថាន ទើបតែចេញ ប្រកាសថ្មីមួយ ដោយហាម មិនឲ្យជិះយានយន្តគ្រប់ប្រភេទ ឡើងតំបន់ភ្នំខ្នងផ្សារ ហាមកាប់ដើមឈើ សូម្បីតែសម្រាប់ធ្វើអុស និងហាមចោលសំរាម។ បើល្មើសនឹង បម្រាមទាំង ៣នេះ ត្រូវផាកពិន័យពី ១លាន ទៅ ១០លានរៀល ។

ក្នុង សេចក្តីជូនដំណឹង ស្តីពី វិធានការ ទប់ស្កាត់ ការបំផ្លាញសារព័នមជ្ឈដ្ឋាន ធម្មជាតិ និងធនធានជីវៈចម្រុះ នៅតំបន់ភ្នំខ្នងផ្សារ ស្ថិតក្នុងឧទ្យានជាតិ ជួរភ្នំក្រវាញ កណ្តាល  ក្រសួងបរិស្ថាន បានពិនិត្យឃើញថា កន្លងមក មានទេសចរជាច្រើន បានធ្វើដំណើរ ទៅលេងកំសាន្ត នៅភ្នំខ្នងផ្សារ នៃឧទ្យានជាតិ ជួរ ភ្នំក្រវាញកណ្តាល ស្ថិតក្នុងភូមិ សាស្ត្រ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ  ដើម្បីគយគន់ ទេសភាព ធម្មជាតិដ៏ស្រស់ ល្អស្អាត មានជាអាទិ៍៖ ព្រះសុរិយា ចាប់រះឡើង ព្រះសុរិយា រៀបអស្ត ង្គត ដុំពពក ហោះខ្មួលខ្មាញ់ ទេសភាព វាលស្មៅ និងព្រៃព្រឹក្សា ហ្វូងសត្វ បក្សាបក្សី និងស្រូបយកខ្យល់ អាកាសបរិសុទ្ធ ដែលទេសចរ ប្រសិទ្ធនាម តំបន់ ភ្នំខ្នងផ្សារ នេះថា «ឋានសួគ៌ ធម្មជាតិ» ។

ទន្ទឹមនេះ ក្រសួងបរិស្ថាន ក៏បានសង្កេត ឃើញមានទេសចរ មួយចំនួនប្រើប្រាស់ យានយន្ត កាប់ដើមឈើ សម្រាប់ធ្វើអុស និង ធ្វើជំរុំស្នាក់នៅ និងចោលសំណល់រឹង-រាវ ដែលបង្ក ការបំផ្លាញ និងប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់តំបន់ទេសភាពនៃឋាន សួគ៌ធម្មជាតិ ភ្នំខ្នង ផ្សារនេះ ។

ដើម្បីពង្រឹង ការគ្រប់គ្រង និងថែរក្សា ឋាន សួគ៌ធម្មជាតិតំបន់ ភ្នំខ្នងផ្សារនៃឧទ្យានជាតិ ជួរភ្នំក្រវាញកណ្តាល សម្រាប់ ជាប្រយោជន៍ យូរអង្វែងរបស់សង្គមជាតិ ក្រសួងបរិស្ថាន ក្នុងនាមរដ្ឋបាល កាន់កាប់តំបន់ ការពារ ធម្មជាតិ សូមដាក់ចេញនូវវិធាន ការ  ដូចខាងក្រោម៖ ហាមរាល់សកម្មភាពប្រើប្រាស់ យានយន្តឡើងទៅតំបន់ភ្នំខ្នងផ្សារជាដាច់ខាត ក្នុងករណីចាំបាច់ ត្រូវមានការអនុញ្ញាត ជាមុនពីសមត្ថកិច្ច ក្រសួងបរិស្ថាន ។ ហាម រាល់សកម្មភាព កាប់ដើមឈើ សម្រាប់ធ្វើអុស ធ្វើ ជំរុំ ស្នាក់នៅ និងសម្រាប់ គោលបំណង ផ្សេងទៀត និងហាម ដាច់ខាត រាល់សកម្មភាពចោល សំណល់រឹង-រាវ នៅតំបន់ ភ្នំខ្នងផ្សារនេះ ។

ក្រសួងបរិស្ថាន  បានបញ្ជាក់ជូនដំណឹងដល់សាធារណជន និងទេសចរទាំងអស់ថា រាល់ សកម្មភាព ល្មើសដូចមានចែង ក្នុងវិធានការខាងលើ នឹងត្រូវទទួលការពិន័យ អន្តរការណ៍ជាប្រាក់ចំនួន ១លានរៀល ទៅដល់  ១០លានរៀល ឬត្រូវធ្វើការជួសជុល ស្តារការខូចខាត និងរឹបអូស វត្ថុតាងជាសម្បត្តិរដ្ឋ ដោយយោងតាមច្បាប់ ស្តីពី «តំបន់ ការពារធម្មជាតិ» ត្រង់មាត្រា ៥៩ និងមាត្រាពាក់ព័ន្ធ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ