ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងធ្វើការសិក្សាស្រាវជ្រាវស្ដីពី ស្ថានភាព រស់នៅ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ របស់កម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិ តស្បែកជើង ឆ្នាំ២០២០ ចាប់ពីថ្ងៃទី១៧-៣១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាពេលថ្មីៗនេះ បានឲ្យដឹងថា «អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងធ្វើការសិក្សាស្រាវជ្រាវស្ដីពី ស្ថានភាព ជីវភាពរស់នៅ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ របស់កម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ឆ្នាំ២០២០ ដែលការធ្វើអង្កេតនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១៧-៣១ ខែកក្កដា ឆ្នាំ២០២០ ទៅលើគំរូសំណាកកម្មករនិយោជិតដែលត្រូវបានជ្រើសរើសដោយចៃដន្យនៅតាមបណ្ដា រាជធានី-ខេត្ត។

សូមជម្រាបថា នៅកម្ពុជាមកទល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ចំនួន១៧១នាក់ ព្យាបាលបានជាសះស្បើយ ១៣៦នាក់ និងចំនួនអ្នកឆ្លងជំងឺ កូវីដ-១៩ ដែលកំពុង ព្យាបាលពេលនេះគឺមាន៣៥នាក់ (២នាក់ជាមន្ត្រីស្ថាតទូតអាមេរិក)៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ