ឆេះទូកដឹកអីវ៉ាន់ពី នៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់ម្នាក់ ខណៈ១០នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់
ព្រះសីហនុ ៖ ទូកដឹកបន្លែមួយគ្រឿងបានឆេះនៅលើផ្ទៃសមុទ្រ ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានបណ្តាលឲ្យស្លាប់ម្នាក់ ខណៈមនុស្សចំនួន១០នាក់ផ្សេងទៀត ក្នុងនោះមានក្មេងតូចៗចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ទូកមួយគ្រឿងបានឆាបឆេះជាអគ្គិភយ័ពេលកំពុងបើកបរក្នុងសមុទ្រ កោះរ៉ុង វេលាម៉ោង១០កន្លះព្រឹក ថ្ងៃទី២១ ខែកក្តដាឆ្នាំ២០២១ ស្ថិតនៅចំណុចចន្លោះផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ទូកដែលឆេះនេះជាទូកដឹកបន្លែ ទំហំទទឹង៣.៤ម៉ែត្រ បណ្តោយ១៣ម៉ែត្រ ម៉ាស៊ីន១៣០សេស ម្ចាស់ទូកឈ្មោះ រត្ន័ ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ លំនៅបច្ចុប្ប ន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
យោងតាមការបំភ្លឺប្រាប់សមត្ថកិច្ចពីអ្នកបើកបរទូក ឲ្យដឹងថានៅលើទូកមានមនុស្សចំនួន១១នាក់ ស្រី០៥នាក់ មានទាំងមនុស្សចាស់និងក្មេងតូចផង បានចេញដំណេីពីផែសហគមន៍ភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ឆ្ពោះទៅផែ៥២ ក្នុងសង្កាត់១ ក្រុងព្រះសីហនុ លុះដល់កន្លែងកេីតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រេង ប៉ះនឹងបំពង់ស៊ីម៊ាំងម៉ាស៊ីនទូកបណ្តាលអោយមានភ្លេីងឆាបឆេះ ជាអគ្គិភយ័ ក្រោយមកទូកក៍បានចូលក្នុងសមុទ្រ។
ហេតុការណ៍នេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់(ឈ្មោះហ៊ីង ស្រស់ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ) និងរងបួសចំនួន០៦នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ជាអ្នកបើកបរទូក ។
ពេលកើតហេតុភ្លាមៗក៍មានការជួយសង្គ្រោះពីអូបរ័ល្បឿនលឿនដែលនៅជិតដឹកជញ្ជូនជនរងគ្រោះមកកាន់ដីគោក និងការជួយសង្គ្រោះពីសមត្ថកិច្ចនិងប្រជាពលរដ្ឋបន្ថែមទៀត នាំយកអ្នករងបួសមកមន្ទីរពេទ្យ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ