ផ្ទុះឡរស្លរដែក បណ្តាលឲ្យជនជាតិចិនម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នោះបានកើតឡើង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តបានឲ្យដឹងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្លាំងផ្នែកអន្តោប្រវេសន៍ស្រុកឧដុង្គ សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និងស្រុក និងកម្លាំង ព្រហ្មទណ្ឌស្រុក បានចុះពិនិត្យ សហគ្រាស ស្លរដែក ហ្គ្រែនដា (GRANDA INTERNATIONAL STEEL CO.,LTD )(គ្រែនដាអ៊ីនធើនេសិនណលស្ទៀល) ។
ចំពោះករណីផ្ទុះនេះ ជនរងគ្រោះឈ្មោះ DONG YANYOU(ដុងយ៉ានយូ) ភេទប្រុស ថ្ងៃខែឆ្នាំកំណើត១១.សីហា.១៩៧០ កាន់លិខិតឆ្លងដែនលេខ EE 3005316រងរបួសធ្ងន់ ហើយក្រុមហ៊ុនក៏បានបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ពេលដែលបញ្ជូនទៅដល់មន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញក៏បានស្លាប់។ ជនជាតិចិនខាងលើនេះជាកម្មករធ្វើការនៅក្នុងសហគ្រាសស្លរដែកខាងលើនោះ ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ