ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារនៃលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ដែលមានសមាសភាព ចំនួន ២២រូប ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ជាប្រធានក្រុមការងារ រួមជាមួយអនុប្រធាន ចំនួន ១២រូប និងសមាជិក ចំនួន៩រូបផងដែរ។

សូមជម្រាបផងដែរថា ក្រុមការងារនៃលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ មានតួនាទី និងភារកិច្ចរួមមានៈ សិក្សា រៀបចំ តាមដាន ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងគម្រោងអាទិភាពបច្ចេកវិទ្យាឌីជីថលនានា តាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ និងរាយការណ៍ជូនក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាមគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ ពិនិត្យ និងសម្រេច, គ្រប់គ្រង តាមដានធ្វើបច្ចប្បន្នភាពកិច្ចការងារពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ឬនវានុវត្តន៍នានារបស់ក្រសួងមហាផ្ទៃ ជូនក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ, គ្រប់គ្រង និងតាមដានការអនុវត្តផែនការសកម្មភាពគម្រោង កិច្ចសន្យាផ្គត់ផ្គង់គម្រោង ការធានាគុណភាព សុវត្ថិភាព និងគ្រប់គ្រងហានិភ័យពាក់ព័ន្ធការងារអនុវត្តផែនការយុទ្ធសាស្ត្រ, សហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារអនុវត្តគម្រោងផែនការសកម្មភាព ដែលបានអនុម័តដោយក្រសួងមហាផ្ទៃ ដើម្បីធានាបានការអនុវត្តគម្រោងទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់, សម្របសម្រួលក្នុងការរៀបចំការរៀបចំគោលនយោបាយបច្ចេកវិទ្យាឌីជីថល នីតិវិធីអនុវត្តការងារ និងការងារគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ដោយសហការជាមួយភាគីពាក់ព័ន្ធនានា, រៀបចំផែនការបណ្តុះបណ្តាល និងកសាងសមត្ថភាពដើម្បីទ្រទ្រង់ដល់ដំណើរការអនុវត្តគម្រោង និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព និងចីរភាព, គ្រប់គ្រងការងារសមាហរណកម្មភ្ជាប់ប្រព័ន្ធបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធសន្តិសុខព័ត៌មាន, តាមដានការអនុវត្តកម្មវិធីថែទាំឧបករណ៍សម្ភារបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន តាមប្រតិទិនកំណត់ និង/ឬតាមតម្រូវការបច្ចេកទេសរបស់អង្គភាពចំណុះក្រសួងមហាផ្ទៃ ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ