ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះរាជសារថ្លែងអំណរគុណជូនចំពោះលោក António Gutteres អគ្គលេខាធិការអង្គការសហប្រជាជាតិ។

ក្នុងព្រះរាជសារថ្លែងអំណរគុណ ចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានផ្ញើសារលិខិតចូលរួមសាទរ ចំពោះទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៨ របស់កម្ពុជា ព្រះករុណាព្រះមហាក្សត្រ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាយ៉ាងដូច្នេះថា« កម្ពុជានឹងចូលរួមជួយជ្រោមជ្រែង ដល់អង្គការសហប្រជាជាតិ ដើម្បីពង្រឹងឱ្យមានសន្តិភាពនៅគ្រប់ទីកន្លែងក្នុងពិភពលោក»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ