ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ។
ក្រសួងព័ត៌មាន បន្ដថា អង្គភាពធ្លាប់បានស្នើសុំបណ្ណព័ត៌មានក្នុងឆ្នាំ២០២២ មិនតម្រូវបំពេញព័ត៌មានទៀតនោះទ គ្រាន់តែចូលទៅកាន់គណនីរបស់ខ្លួន និងភ្ជាប់នូវឯកសារដូចមានជម្រាបជូនក្នុងគម្រូឯកសារភ្ជាប់នៅក្នុងប្រព័ន្ធ និងធ្វើការចុះឈ្មោះជូនសមាជិក៏អង្គភាពរបស់ខ្លួនដោយភ្ជាប់តែអត្តសញ្ញាណប័ណ្ណ សម្រាប់ជនជាតិខ្មែរ លិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅ មានសុពលំភាព សម្រាប់ជនបរទេស៕EB