រដ្ឋមន្ដ្រីក្រសួងអប់រំ ណែនាំពីការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ដ្រ ដែលមានហានិភ័យទាប
ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំពីការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ដ្រ ដែលមានហានិភ័យទាប ដោយមានសិស្សានុសិស្ស ចំនួនតិចជាង១៥នាក់ នៅតាមថ្នាក់រៀន។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ហង់ ជួនណារ៉ុន បានថ្លែងថា ក្នុងអំឡុងពេល នៃការផ្អាកដំណើរការគ្រឹះស្ថានសិក្សា ដោយសារព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ គ្រឹះស្ថានសិក្សាបានដំណើរការការបង្រៀន និងរៀនពីចម្ងាយតាមគ្រប់រូបភាព ក្នុងនោះ ក៏មានការបង្រៀន និង រៀនតាមបណ្តុំ ដែលជាការមករៀនជុំគ្នាក្នុងទ្រង់ទ្រាយតូច រវាងគ្រូបង្រៀន និងសិស្ស នៅទីកន្លែងដែលមាន សុវត្ថិភាព។
លោកបានបញ្ជាក់ថា «ដើម្បីធានាបាននូវការបន្តការសិក្សារបស់សិស្សានុសិស្ស និស្សិត ចាប់ពីខែកញ្ញា រហូតដល់ការបិទ បញ្ចប់ឆ្នាំសិក្សា២០២០-២០២១ នៅខែវិច្ឆិកា ឆ្នាំ២០២១ និងដើម្បីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិក្នុងខែវិច្ឆិកា និងមធ្យមសិក្សាទុតិយភូមិក្នុងខែធ្នូ ឆ្នាំ២០២១ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន អាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀននិងរៀនតាមបណ្តុំ អាស្រ័យលើស្ថានភាព ធនធាន និងការច្នៃប្រឌិតរបស់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ នៅភូមិសាស្ត្រ ដែលធានាថា មិនមានការឆ្លងជំងឺកូវីដ-១៩ ជាពិសេសនៅតាមក្រុង-ស្រុក-ខណ្ឌ ដែលចាត់ទុកថាមា នសុវត្ថិភាព នៅតាមខេត្តមួយចំនួន ឬយ៉ាងហោច ណាស់ការរៀនជាបណ្ដុំចំនួនតិចជាង១៥ នាក់នៅតាមថ្នាក់រៀន នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលគ្មានការឆ្លងជំងឺ កវីដ-១៩»៕