ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានប្រកាសបដិសេធទាំងស្រុង ចំពោះលិខិតដែលបានផ្សព្វផ្សាយ ដោយក្រុមហ៊ុន French OL Group ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយប្រើប្រាស់ឡូហ្គូ (Logo) និងត្រាក្លែងបន្លំរបស់ក្រសួង ។  

តាមរយៈសេចក្ដីបដិសេធ នៅថ្ងៃទី២៥ តុលា ក្រសួងការបរទេសបញ្ជាក់ថា ក្រសួងពុំដែលបានចេញលិខិតនេះ ឬក៏អនុញ្ញាតឱ្យក្រុមហ៊ុនខាងលើ ធ្វើអាជីវកម្មនៅកម្ពុជានោះទេ។

ទន្ទឹមនឹងនេះ ក្រសួងការបរទេស បានអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់  ដើម្បីទប់ស្កាត់ករណីនេះឱ្យបានឆាប់បំផុត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ