ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យគ្រប់វត្តអារាមទាំងអស់រៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ណ និងបុណ្យកឋិន តែត្រូវអនុវត្តតាមវិធា នការសុខាភិបាល ដើម្បីកុំឲ្យករណីឆ្លងជំងឺកូវីដ១-៩នៅក្នុងសហគមន៍។

ក្រសួងធម្មការ បានចេញសេចក្តីណែនំាកាលពេលថ្មីៗនេះថា បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌជា បុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរ គ្រប់ៗរូប។ ពិធីបុណ្យ នេះប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មាន មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយជា បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលា យកលោកនេះទៅ កាន់លោកខាងមុខ ។

ក្រសួងបញ្ជាក់ថា«ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ភទ្របទ នឹង ថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ »។

ជាមួយគ្នានោះដែរ ក្រសួងក៏បានលើកឡើងពីបុណ្យកឋិនទានថាជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែល ក្នុងមួយឆ្នាំមានតែម្តង មានរយៈ ពេលកំណត់តែ ២៩ ថ្ងៃ ដោយវត្តមួយទទួលបាននៃអង្គកឋិនមួយ ជាទានមានផលានិសង្ឃខ្ពស់ ទាំងទាយកទាយិកា ដឹងទាំងបដិគ្នាហកៈជាទីជ្រះថ្លានឹងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ តែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ។ ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាព អាចនឹងទទួល បាននូវសម្ភារៈ ថវិកាសម្រាប់បង្រីការកសាង ទីសេនាសរៈ នៅក្នុង វត្តមានព្រះវិហាពោរ កុដិ សាលា និងជួយឧបត្ថម្ភ ដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចផងថែមទៀត។

ក្រសួងបញ្ជាក់ថា«ឆ្នាំនេះ កឋិនទាន នឹងប្រព្រឹត្តទៅពីថ្ងៃ១៨០ ខែអស្សុជ ដល់ថ្ងៃ១៥កើត អែកត្តិក ត្រូវនឹងថ្ងៃទី២២ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិ៣ ឆ្នាំ ២០២១»។

ជាមួយគ្នានោះដែរក្រសួងធម្មការ ក៏បានលើកឡើងថាដើម្បីរៀបចំបុណ្យកាន់បិណ្ឌ និងកឋិនទានឲ្យដំណើរការ នឹងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ និង ប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្តិតាមសេចក្តីណែនាំបានរបស់រាជរដ្ឋាភិបាលក្រសួង សុខាភិបាល និងអាជ្ញាធរដែនដី តាមភាពជាក់ស្ដែងនៃកន្លែងនីមួយៗ ក្នុងការអនុវត្តវិ ធានការចាំចាប់នានាសំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ព្រឹត្តិការណ៍សហគមន៏ ២០ កុម្ភៈ ដែលជាជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រសួងធម្មកា រនិងសាសនាសូមឲ្យគ្រប់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជួនពុទ្ធបវិ ស័ទ ប្រារព្ធពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទានរៀបចំបង្សុកូលឧទ្ទិសកុសលជូន ដល់វិញ្ញាណក្ខន្ធជនរួ មជាតិ និងបុព្វបុរស ដែលបានគក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាមប្រពៃណី ព្រះពុទ្ធសាសនា ដោយ ត្រូវអនុវត្តនូវវិធានការការពានានារបស់ក្រសួង សុខាភិបាល គឺត្រូវ ពាក់ម៉ាស់ធ្វើការ វាស់កម្តៅ រក្សាអនាម័យ លាងដៃសាប៊ូ ឬអាល់កុល ជែល និងរក្សា តម្លាភសុវត្ថិភាពសង្គម-បុគ្គល ជាពិសេស ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ«៣កុំ៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ