ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងទុកថា នឹងមានកំណើន នៅក្នុងរង្វង់៤.៨% ក្នុងឆ្នាំ២០២២ខាងមុខនេះ នៅពេលមានភាពស៊ាំនៃការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩។

ក្នុងសិក្ខាសាលាសភាស្តីពីការស្វែងយល់ អំពីការកសាងក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោ បាយហិរញ្ញវត្ថុសាធារ ណៈសម្រាប់រៀបចំ សេចក្តីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ តាមប្រព័ន្ធ អនឡាញZoomនៃរដ្ឋសភា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ដូចបណ្តាប្រទេស នានានៅលើសក លលោកដែលឆ្នាំ២០២០ជាឆ្នាំដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាមានការលំបាកបំផុត ជាប្រវត្តិសាស្រ្ត ធ្វើឲ្យកំណើនសេដ្ឋកិច្ច ធ្លាក់ចុះក្នុងអត្រា-៣,១% ដោយសារការធ្លាក់ចុះតម្រូវកា រសកល ការបង្អាក់ដល់ខ្សែ ច្រវាក់ផលិតកម្មសកលដែលបង្ករឡើងដោយជំងឺកូវីដ១៩។ សម្រាប់ឆ្នាំ២០២១ ពីដើមឡើយកម្ពុជារំពឹងថាមានកំណើន៤,០% ប៉ុន្តែព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ រួមនឹងវត្តមា នវីរុសបំប្លែងថ្មីដែលតា បានធ្វើឲ្យកំណើនមាននៅត្រឹម២,៤%។


លោកបានគូសបញ្ជាក់ថា« កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៤,៨% នៅឆ្នាំ២០២២ ដោយសារកម្ពុជាមានលទ្ធភាពស្តារសេ ដ្ឋកិច្ចបានឡើង វិញក្នុងរយៈពេលឆាប់ដោយ សារយុទ្ធនាការចាក់វ៉ាក់សំាងដល់ពលរដ្ឋ បង្កើតឱ្យមានស៊ាំ ក្នុងសហគមន៍ ធ្វើឱ្យសង្គម ជាតិមានប្រក្រ តីភាព»។

ជាមួយគ្នានោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកឡើងថា នៅក្នុងការប្រយុទ្ធ ប្រឆំាងជំងឺកូវីដ១៩នេះ រដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរា គមន៍ក្នុងទំហំ ប្រមាណ៧១៩លានដុល្លារ ក្នុងយុទ្ធនាការការពារអាយុជីវិតពលរដ្ឋ រក្សាលំនឹងជីវភា ពប្រជាពលរដ្ឋនិងការទ្រទ្រង់សកម្មភាពអាជីវកម្ម ប៉ុន្តែដោយសារមានព្រឹត្តិការណ៍២០កុម្ភៈ ទំហំថវិកាសម្រាប់អន្តរាគមន៍ កូវីដ១៩អាចមានដល់១.៤៥៤លានដុល្លារ។

លោកបានសង្កត់ធ្ងន់ថា ការដែលមានថវិកាប្រើប្រាស់នៅ គ្រាអាសន្នមិនមែន ជាការដៃដន្យនោះទេ ប្រាក់សន្សំនេះកើតចេញ ពីការគិតគូរប្រកបដោយ ភាពមធ្យ័តប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ