ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ កម្ពស់ទឹកសឹ្ទងពោធិ៍សាត់-សឹ្ទងក្រវាញ និងសឹ្ទងវាលវែង
ពោធិ៍សាត់ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ កម្ពស់ទឹកសឹ្ទងពោធិ៍សាត់-សឹ្ទងក្រវាញ និងសឹ្ទងវាលវែង។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងធនធានទឹក នៅថ្ងៃទី១០ តុលា នេះ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១០ តុលា ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ដូចខាងក្រោម ៖
១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ ៖
-សឹ្ទងពោធិ៍សាត់ កម្ពស់ទឹក ៥.៤៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ នៅក្រុងពោធិ៍សាត់
-សឹ្ទងក្រវាញ កម្ពស់ទឹក ៥.៧៧ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ នៅស្រុកភ្នំក្រវាញ
-សឹ្ទងវាលវែង កម្ពស់ទឹក ៤.៦០ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ១០.០០ម៉ែត្រ នៅស្រុកវាលវែង។
២.ស្ថានភាពទឹកសឹ្ទងពោធិ៍សាត់ ៖
-សឹ្ទងពោធិ៍សាត់ក្រុង ទឹកមានសន្ទុះឡើងបន្ត
-សឹ្ទងក្រវាញ កម្ពស់កើនឡើង (សឹ្ទងអារ៉ៃស្រកបន្តិច និងសឹ្ទងវាលវែងបានស្រក) ៕EB