ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមថ្ងៃ សុក្រ ទី ១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ។

តាមរយៈសារសម្លេងពិសេស សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់អំពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារថ្នាក់បឋមសិក្សា អាយុចាប់ពី ៦ ដល់ ១២ ឆ្នាំយ៉ាងដូច្នេះថា «សម្តេច ឯកឧត្តម លោកជំទាវ យើងបានសម្រេចចិត្តថា នឹងចាក់វ៉ាក់សាំង ឱ្យក្មេងអាយុ ពី ៦ ឆ្នាំទៅ ១២ ឆ្នាំ ។ ប្រសិនបើយើងមិនចាក់ជូនកុមារ ពីអាយុ ៦ ឆ្នាំ ទៅ ១២ឆ្នាំទេ យើងមិនអាចឈានទៅដល់ការបើកសាលាបឋមសិក្សា បានទេ ។ ព្រោះអាយុនេះ គឺអាយុនៅក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបើកតែអនុវិទ្យាល័យ និងវិទ្យាល័យ ដូច្នេះ ធ្វើឱ្យមានបញ្ហាលំបាក » ។

សម្តេចបានបន្តថា ម្យ៉ាងទៀត វ៉ាក់សាំង ក៏បានសិក្សានៅតាមប្រទេសនានា ហើយគេក៏បានប្រើប្រាស់សម្រាប់ក្មេង ដែលមានអាយុ ក្រោម ១២ ឆ្នាំរួចមកហើយដែរ ។ ដូច្នេះបញ្ហាវ៉ាក់សាំង មិនមែនជាបញ្ហាលំបាកទេ ។ ម្ខាងវ៉ាក់សាំង អនុញ្ញាត ម្ខាងយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេច ហើយចំនួន កុមារតាមស្ថិតិ បឋមគឺមាន ប្រហែលជាង១ លាន ៨ សែន នាក់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ