ភ្នំពេញ ៖ គិតមកទល់ពេលនេះ ក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd លើការរុករករ៉ែមាស ដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា ចម្រាញ់មាសបានជាង២១០គីឡូក្រាមហើយ។

លោក យស មុនីរ៉ាត់ អនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា «មកទល់ពេលនេះ យើងស្លមាសបានជាង២១០គីឡូក្រាម (ភាពសុទ្ធចន្លោះប្រហែលពី៨៥-៩៥%)»។

លោកបានបន្ដថា កម្ពុជាទើបតែនាំចេញបានមួយជើង ប្រហែលជាង៥៩គីឡូក្រាម យកទៅបន្សុទ្ធនៅប្រទេសអូស្ត្រាលី ដើម្បីទទួលបានគុណភាព ៩៩.៩៩% ហើយក៏កំពុងរៀបចំ បែបបទនាំចេញបន្តទៀត (ដល់គយរួចហើយ) ប្រហែលជាង១០០គីឡូក្រាមទៀតឆាប់ៗនេះ។

សូមរំលឹកថា  ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើម សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ