(មានវីដេអូ) កុំចេះតែហ៊ាន ថ្ងៃក្រោយ ! សមត្ថកិច្ចឃាត់ខ្លួនជនបង្ករម្នាក់ បន្ទាប់ពីធ្វើសកម្មភាព យកដំបងគប់លើ កញ្ចក់រថយន្តអ្នកដំណើរ ឆ្លងកាត់ពីខេត្តកំពង់ធំ ទៅព្រះវិហារ
កំពង់ធំ ៖ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ កម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឬស្សី ធ្វើការឃាត់ខ្លួនជនបង្ករម្នាក់ បន្ទាប់ពីធ្វើស កម្មភាព យកដំបងគប់ទៅលើកញ្ចក់រថយន្ត របស់អ្នកដំណើរឆ្លងកាត់ពីខេត្តកំពង់ធំ ទៅខេត្តព្រះវិហារ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ នៅថ្ងៃទី១០ តុលា នេះ បានរៀបរាប់ថា ហេតុការណ៍ជនបង្ករ យកដំបងគប់ទៅលើកញ្ចក់រថយន្តរបស់អ្នកដំណើរ នោះ នៅចំណុចលក់ក្រឡានផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនបង្ករ ជាជនមានសតិមិនគ្រប់គ្រាន់ និងពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដំបងគប់កញ្ចក់រថយន្ត របស់អ្នកធ្វើដំណើរឆ្លងកាត់ បណ្តាលឲ្យខូចរថយន្ត៤គ្រឿង រួមមាន ៖ទី១-ម៉ាកហ៊ីយន្តដាយប៉ែន (បែកកញ្ចក់មុខ) ,ទី២-ម៉ាកកូរ៉ូណា (បែកកញ្ចក់មុខ) ,ទី៣-ម៉ាកកាមរីហើម (បែកកញ្ចក់មុខ) និងទី៤-ម៉ាក់០២បាំង (បែកកញ្ចក់មើលក្រោយ)។
សូមបញ្ជាក់ថា ករណីខាងលើនេះសមត្ថកិច្ច បាននាំខ្លួនជនបង្ករ មកអធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយ និងកំពុងធ្វើការស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដើម្បីមកទទួលយកទៅលំនៅដ្ឋានវិញ៕EB