ភ្នំពេញ  ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាជាថ្មីឲ្យបណ្ដាអាជ្ញាធរនៅ ជាប់ព្រំ ដែន  ក  ម្ពុជា-ថៃ ពង្រឹងការចេញល្បាតនៅតាមច្រកព្រំដែន ហើយនៅពេលមានពលករត្រឡប់មកពីប្រទេសថៃវិញ ត្រូ វ ឲ្យពួកគាត់ធ្វើ ចត្តា ឡីស័កនៅទីនោះតែម្ដង ដោយពុំអនុញ្ញាតឲ្យធ្វើចត្តាឡីស័កឆ្លងទៅខេត្តផ្សេងនោះឡើយ។

ការចេញបទបញ្ជាជាថ្មីនេះ បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី បានទទួលបានព័ត៌មានថា មានពលករមកពី ប្រ ទេ ស ថៃ ក៏ប៉ុន្តែបែរពួកគាត់ទៅធ្វើចត្តាឡី ស័កនៅឯខេត្តតាកែវវិញ។

យោងតាមសារជាសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាទៅអ្ន ក គ្រ ប់គ្រងបណ្ដាខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវធ្វើយ៉ាងណាចាត់ចែងរៀបចំកងកម្លាំង ដើម្បីល្បាតឲ្យបានម៉ឺងម៉ា ត់ នៅតាម ព្រំ ដែន ហើយនៅពេលមានពលករត្រឡប់មកពីប្រទេសថៃ ត្រូវតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅទីនោះ។

សម្ដេចតេជោ  ឆ្ងល់ថា ហេតុអ្វីបានជាពលករខ្មែរត្រឡប់មកពីថៃ បែរជាអាចមកធ្វើចត្តាឡីស័ក នៅ ឯខេត្តតាកែវវិញ? ដោយក្នុងនោះសម្ដេច តេជោ លើកឡើងជាឧទាហរណ៍ថា ប្រសិនពួកគេមានផ្ទុកវីរុសកូវីដ-១៩ នោះប្រាកដជាមានការឆ្លងចូលជាសហគមន៍មិនខាន។

បន្ថែមពីលើនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំ ឲ្យ អាជ្ញាធរខេត្តតាកែវ សួរនាំពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ថាតើមូលហេតុអ្វីបានជាពួកគាត់ អាចមក ធ្វើច ត្តា  ឡីស័កនៅទីនេះបាន និងថាតើបុគ្គ លណាជាមេក្លោង ដើម្បីចាត់វិធានការទៅតាមច្បាប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ