ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំនួននាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែនអន្ដរជាតិ ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា គណៈកម្មការសិក្សានេះមាន ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ធ្វើជាប្រធាន, អនុប្រធាន ៣រូប និងសមាជិកជាច្រើនរូបទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ