ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសផ្អាកការធ្វើសន្និបាត គណៈកម្មាធិការកណ្ដាល នៅដំណាច់ ឆ្នាំ២០២០ និងផ្អាកការធ្វើមីទ្ទីង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤២ នៃទិវាជ័យជម្នះ ៧ មករា ដោយសារតែបញ្ហាជំងឺកូវីដ-១៩ បានរីករាលដាលខ្លាំងពេញសាកលលោក។

យោងតាមសេចក្ដីជូនដំណឹងរបស់ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០២ ចុះហត្ថលេខាដោយ សម្តេច សាយ ឈុំ បានឲ្យដឹងថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ជូន សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាលទាំងអស់ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ បានជ្រាប អំពីការប្រារព្ធពិធីប្រចាំឆ្នាំរបស់គណបក្ស នៅពេលខាងមុខនេះ ដូចតទៅ៖

ទី១-ត្រូវផ្អាកការធ្វើសន្និបាតគណៈកម្មាធិការកណ្ដាល នៅដំណាច់ឆ្នាំ២០២០នេះសិន ប៉ុន្តែនៅពេលនោះគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល នឹងរៀបចំនូវឯកសារ «របាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១» ដើម្បីផ្ញើជូនឱ្យគណបក្ស គ្រប់ថ្នាក់ ចាត់ចែង រៀនសូត្រ ផ្សព្វផ្សាយ និងអនុវត្តភារកិច្ចបន្តទៀត។

និងទី២-ត្រូវផ្អាកការជួបប្រជុំមេទ្ទិញ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ៧មករា ដែលត្រូវធ្វើនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នេះសិន ប៉ុន្តែគ្រប់ថ្នាក់ត្រូវត្រៀមរៀបចំ Logog បដា ពាក្យស្លោក។ល។ ដាក់តាំងនៅតាមទីតាំងនានា ដើម្បីអបអរសាទរដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំ កន្លងមក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ