រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រាប់អភិបាលរាជធានី-ខេត្ត ពង្រឹងការគ្រប់គ្រងចត្តាឡីស័ក និងអនុវត្តវិធានការបង្ការការចម្លងកូវីដ១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងចូលសហគមន៍ទ្រង់ទ្រាយធំ
4 ឆ្នាំ មុន
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើលិខិតមួយជូនដល់អភិបាលរាជធានី-ខេត្តទាំងអស់របស់កម្ពុជា ឲ្យពង្រឹងការគ្រប់គ្រងចត្តាឡីស័ក និងការអនុវត្តវិធានការសុខភាពសាធារណៈ បង្ការការចំលងជាយថាហេតុនូវីរុសកូវីដ១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងកូវីដ១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។
ការជំរុញឲ្យអភិបាលរាជធានី-ខេត្តពង្រឹងការគ្រប់គ្រងចត្តាឡីស័កនេះ បានធ្វើឡើងបន្ទាប់ពីមានការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា៕