ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានឲ្យដឹងថា តាមការគ្រោងទុកវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន ១លានដូស នឹងដឹកមកកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២១ខាងមុខ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៥១៧,៩៤៣នាក់ហើយ។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំង ធៀបនឹងគោលដៅ១០លាននាក់ បានចំនួន៣៥.១៨%៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ