ភ្នំពេញ ៖ មន្ទីរសាធារណការ រាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ស្ពានអាកាស និងផ្លូវ ក្រោមដីចោមចៅ សម្រេចបាន៨០%ហើយ ហើយគ្រោងបញ្ចប់ការសាង់សង់ ចុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ សីហា ឆ្នាំ២០២១ បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី២០ សីហា ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចលទ្ឋផលបាន ៨០%នៃគម្រោង។ តាមកម្មវិធីការងារ ការដ្ឋាននឹងបញ្ចប់ការសាងសង់ នៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខ»។

សូមរំលឹកថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល ៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លាអាមេរិក ហើយគ្រោងរួចរាល់ ក្នុងឆ្នាំ២០២១នេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ