ក្រសួងពាណិជ្ជកម្ម ប្រកាសថា ចាប់ពីថ្ងៃទី១-១០ ឧសភា ប្រេងសាំងតម្លៃ ៤.២០០រៀល និងប្រេងម៉ាស៊ូត ៣.៩៥០រៀល ក្នុង១លីត្រ
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា គិតចាប់ពីថ្ងៃទី ០១ ដល់ ១០ ខែឧសភា ឆ្នាំ២០២៣ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ទូទាំងប្រទេស មើលឃើញថា ប្រេងសាំងធម្មតា ត្រូវលក់តម្លៃ ៤.២០០ រៀល ក្នុង១លីត្រ (ចុះ ២០០ រៀល) និងប្រេងម៉ាស៊ូត ត្រូវលក់តម្លៃ ៣.៩៥០ រៀល ក្នុង១លីត្រ (ចុះ ១០០ រៀល)។
នៅក្នុងសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ នៅព្រឹកថ្ងៃទី ១ ខែឧសភា នេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គិតរហូតមកដល់បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាល នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាដដែល គឺចំនួន ៦,៥ សេនដុល្លារ ក្នុង១លីត្រ ដើម្បីជួយសម្រួលដល់ ជីវភាព របស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយ ប្រេងឥន្ធនៈ នៅកម្ពុជា។
តាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថាៈ ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយ ប្រេងឥន្ធនៈ នៅកម្ពុជានេះ ក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារ អន្តរជាតិ មកគណនាតាមប្រកាស ដូចមានក្នុងភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ៕EB