ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ដែលនឹងត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,០៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ២,៦០០រៀលក្នុង១លីត្រ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មស្ដីពីថ្លៃលក់រាយ ប្រេងឥន្ទនៈនៅតាមស្ថានីយ៍។
គួរបញ្ជាក់ផងដែរថា ដើម្បីជួយសង្រ្គោះដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេង ឥន្ទនៈនៅកម្ពុជា សម្ដេចអគ្គសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា ចំនូន ៤សែនដុល្លា/លីត្រ សម្រាប់ប្រេងម៉ាសូត៕HRឮ