ព្រីមៀរ៍ ផាក នឹងបើកគម្រោងផ្សេងៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការអភិថិជន តាមក្ដីស្រម៉ៃរបស់ខ្លួន
ភ្នំពេញ ៖ លោក ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក បានឱ្យដឹងថា នាពេលអនាគត ព្រីមៀរ៍ ផាក នឹងបើកគម្រោងផ្សេងៗបន្ថែមជាច្រើនទៀត នៅជុំវិញទីក្រុងភ្នំពេញ ដើម្បីបំពេញតម្រូវការអតិថិជន ដែលចង់បានផ្ទះ និងដីឡូតិ៍ខ្នាតវីឡា តាមក្ដីស្រម៉ៃរបស់ខ្លួន។
ជាពិសេស ព្រីមៀរ៍ ផាក នឹងចូលរួមអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ឱ្យកាន់តែមានការរីករចម្រើនបន្ថែមទៀតផងដែរ។
លោក ឈួរ ឈុនហួរ បានលើកឡើងបែបនេះក្នុងពិធីបើកសម្ពោធលក់គម្រោងទី២ នៃដីឡូតិ៍ខ្នាតវីឡា ដំណាក់កាលទី១ និងបើកដំណើរការសាកល្បងផ្លូវបេតុងមេ ដែលមានទទឹង ២២ម៉ែត្រ ដែលប្រារព្ធធ្វើឡើងក្រោមវត្តមានលោក ទន់ ឆៃអ៊ាង អគ្គនាយកក្រុមហ៊ុន ព្រីមៀរ៍ ផាក និងលោកស្រី សួន ណាផា រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ។
លោក ឈួរ ឈុនហួរ បានរៀបរាប់ថា ក្រុមហ៊ុន ព្រីមៀរ៍ ផាក មានផែនការអភិវឌ្ឍន៍ច្បាស់លាស់ ហើយដីមានប័ណ្ណកម្មសិទ្ធស្របច្បាប់ ជាពិសេសទីតាំងគម្រោងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ក្បាលនាគរបស់រាជរដ្ឋាភិបាល ជាទីតាំងហ៊ុព័ន្ធដោយការអភិវឌ្ឍន៍នូវគម្រោងធំៗជាច្រើន ដូចជា ៖ ពហុកីឡាដ្ឋានជាតិមរតកតេជោ សួនទឹក ហ្គាឌិនស៊ីធី សួនសត្វភ្នំពេញសាហ្វារី ទីលានវាយកូនហ្គោល ផ្សារម៉ាក្រូ វិមានឈ្នៗ ជាដើម ព្រមទាំងអមដោយទន្លេ២ ដោយមានខ្យល់បរិសុទ្ធ និងជាទីដ៏ល្អបំផុតសម្រាប់ការរស់នៅ។
លោក បន្ដថា ដើម្បីអបអរសាទរដល់ការលក់គម្រោងដីឡូតិ៍ទី២ នេះ ក្រុមហ៊ុន ព្រីមៀរ៍ ផាក បានផ្តល់ជូនការបញ្ចុះតំលៃពិសេស រហូតដល់១៨% និងកាត់ប្លង់រឹងជូនដោយឥតគិតថ្លៃ ផងដែរ។
លោក អគ្គនាយករង បានបន្ថែមថា ក្រុមហ៊ុន ព្រីមៀរ៍ ផាក ក៏មានធនាគារជាដៃគូ ដែលបង្កលក្ខខណ្ឌកម្ចីប្រាក់ងាយស្រួលដល់អតិថិជន ជាពិសេស ការប្រាក់សមរម្យ និងរយៈពេលកម្ចីវែង។ លោក បានបញ្ជាក់ថា គិតមកដល់ពេលនេះ ក្នុងគម្រោងដីឡូតិ៍ទី១ ក្រុមហ៊ុន លក់បានជាង ៩០ភាគរយហើយ។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន ព្រីមៀរ៍ ផាក មានគម្រោងដីឡូត៌ ប្រភេទដីឡូតិ៍៖ ទំហំ ដី :10x23, 15x20, 20x16, 20x20 និងធំជាងនេះទៅតាមតម្រូវការរបស់អតិថិជន ។ ក្នុងគម្រោងនឹងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែង ធ្វើពីបេតុងរឹងមាំ និងអ៊ុតកៅស៊ូ និងមានផ្លូវមេ ២២ម៉ែត្រ អមដោយសួនផ្កា និងដើមឈើលំអរកណ្តាលផ្លូវ។ សងខាងផ្លូវមានប្រព័ន្ធលូ ធ្វើពីបេតុងអាមេ រឹងមាំ ធុននឹងទំងន់ បង្កប់នៅក្រោមផ្លូវបេតុង រួមជាមួយប្រព័ន្ធស្តុកទឹកស្អុយដ៏ធំ និងប្រព័ន្ធចម្រុះ ទឹកស្អុយ ដ៏ទំនើប មុននឹងបង្ហូរចេញទៅទន្លេ។
ជាងនេះទៅទៀត នៅក្នុងគម្រោងនឹងមានរៀបចំប្រព័ន្ធទឹក និងភ្លើង ភ្ជាប់ជាមួយរដ្ឋដល់មុខដីស្រាប់ ហើយអត្រាថ្លៃប្រើប្រាស់តាមស្តង់ដារដ្ឋ។ លើសពីនេះទៀត ប្រព័ន្ធភ្លើងនឹងត្រូវបង្កប់ក្នុងដី ដើម្បីកាត់បន្ថយ ភាពគ្មានសណ្តាប់ធ្នាប់។ មានរបងផ្តល់ជូនបីជ្រុង ធ្វើពីឥដ្ឋ កំពស់២.២ម៉ែត្រ និងមានដាំលំអដើមឈើមួយចំនួនជុំវិញដី ដើម្បីបង្កើនសោភ័ណ្ឌភាព និងបន្សុទ្ធខ្យល់ផងដែរ៕