ភ្នំពេញ  ៖ តាមការវាស់ស្ទង់ពីកម្រិតអត្រាទទួលបានការប្រាក់បញ្ញើ របស់វេបសាយដ៏ល្បី Investasian បានឱ្យដឹងថា ប្រទេសកម្ពុជាបានជាប់ចំណាត់លេខ៤ នៅលើពិភពលោក ដែលបានផ្តល់អត្រាការខ្ពស់ដល់អតិថិជនដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានអត្រាទាបបំផុត៥% រហូតដល់ជាង៧%។

Investasian បានលើកឡើងថា ធនាគារនៅកម្ពុជា អាចផ្តល់អត្រាការប្រាក់អតិថិជន ដែលបានមកដាក់ប្រាក់បញ្ញើរហូតដល់ ៥% ឬលើសពីនេះ ខណៈដែលស្ថាប័នមីក្រូហិរញ្ញវត្ថុវិញ អាចផ្តល់អត្រាបានលើសពី ៧%ក្នុងមួយឆ្នាំ។

ការផ្តល់អត្រាការប្រាក់ខ្ពស់នេះ ដោយសារការផ្តល់កម្ចីរយៈពេលវែងរបស់ពួកគេ ត្រូវបានគេរំពឹងថានឹងទទួលបានការប្រាក់លើសពីនោះ ស្របពេលមនុស្សជាច្រើននៅតែមានតម្រូវការខ្ចីប្រាក់។

ចំណែកប្រទេសដែលឈរនៅលំដាប់លេខ១ ដែលបានផ្តល់អត្រាការប្រាក់ខ្ពស់ជាងគេ លើការដាក់ប្រាក់បញ្ញើ គឺប្រទេសម៉ុងហ្គោលលី ដោយផ្តល់នូវអត្រាការប្រាក់១៥% ឬខ្ពស់ជាងនេះ សម្រាប់ការដាក់បញ្ញើជាប្រាក់ជាតិរបស់ខ្លួន។ តាមពីក្រោយម៉ុងហ្គោលលី គឺប្រទេសតួកគី ដោយផ្តល់អត្រាការប្រាក់១០%។ ចំណែកប្រទេស អាមេនី ជាប់ចំណាត់លេខ៣ ដែលបានផ្តល់អត្រា១០% លើការដាក់ប្រាក់បញ្ញើ។ រីឯប្រទេសឈរនៅលេខរៀងបន្ទាប់ពីកម្ពុជា គឺប្រទេស Georgia ដោយផ្តល់អត្រាការប្រាក់៥%៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ