ស្ត្រីកម្ពុជា៤១៩នាក់ បាននិងកំពុងចូលរួម ក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់ អសប។ ស្ត្រីថែរក្សា សន្តិភាពរបស់យើង បានបម្រើជាបុគ្គលិកពេទ្យនិងសន្តិសុខ ជាវិស្វករស៊ីវិល និងជាអ្នកជំនាញបោស សម្អាតមីន។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៧ ក្នុងចំណោម ១២០ប្រទេស ដែលបញ្ជូនស្ត្រីច្រើន ទៅចូលរួមថែរក្សាសន្តិភាពរបស់ អសប នេះ។ កម្ពុជា បច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន បើនិយាយពីចំនួនចូលរួមរបស់ស្ត្រី។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ចុងឆ្នាំ២០២០នេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួ ន៧១២៣នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ នៅក្នុង ប្រទេសចំនួន៩ ដែលហែកហួរដោយសង្រ្គាម ហើយភាគច្រើនគឺនៅក្នុងទ្វីបអាហ្វ្រិក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ