ភ្នំពេញ ៖ លោក គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា ការប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ២០២២ ទទួលបានចំណូលជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង១២៣% នៃផែនការ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីវិបស្សនាស្តីពី «វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាម អនឡាញ (e-Tax Services) របស់អគ្គនាយកដ្ឋានពន្ធដារ» សម្រាប់បណ្តាសហគ្រាស ឬសាធារណជន។ 

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងឆ្នាំ២០២១ មានការកើនឡើង ហើយនៅក្នុងឆ្នាំនេះ យើងបាន១២៣ភាគរយ នៃផែនការស្មើប្រហែលជាង ១០០លានដុល្លារ»។

លោក គង់ វិបុល បានឲ្យដឹងថា ចំណូលពន្ធមធ្យោបាយនេះមានការកើនឡើង និងប្រមូលបានលើសផែនការ ដោយសារវិធានការប្រមូល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសអគ្គ នាយកដ្ឋាន បានបង្កើតនូវកម្មវិធី GDT Taxpayer App សម្រាប់បង់ពន្ធ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ