ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានសម្តែងការមិនអស់ចិត្ត និងកំពុងតែឆ្ងល់ចំពោះ អាមេរិកដែលបានវាយតម្លៃដោយដាក់ចំណាត់ថ្នាក់លេខ២ដល់កម្ពុជា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្ស និងចាត់ទុកថា ការដាក់នេះ ជារឿងអយុត្តិធម៌បំផុតសម្រាប់កម្ពុជា។

សូមជម្រាប់ថា កម្ពុជាត្រូវបានអាមេរិក ចេញរបាយការណ៍វាយតម្លៃឲ្យខ្លួនជាប់ចំណាត់ថ្នាក់លេខ២ អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ទាក់ទងនិងអំពើជួញដូរមនុស្ស ដោយអាមេរិក លើកឡើងថា មកពីកម្ពុជាមានភាពចន្លោះប្រហោងក្នុងការទប់ស្កាត់ និងបង្រ្កាបជាដើមនោះ។

ក្រោយបញ្ចប់សិក្ខាសាលាថ្នាក់ជាតិស្តីពី កិច្ចការពារកុមារពីអំពើជួញដូរ ការរំលោភបំពានផ្សេងៗ និង ការធ្វើទេសសន្តប្រវេសន៍ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ជូ ប៊ុនអេង បានប្រាប់ក្រុមអ្នកសារ ព័ត៌មានថា របាយការណ៍របស់អាមេរិកនេះ ធ្វើឡើងមានលក្ខណៈលំអៀង ហើយពុំដែល បានសួរដល់ប្រទេសកម្ពុជាមុងនឹងចេញរបាយការណ៍នេះទេ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាប និងទប់ស្កាត់ការជូញដូរមនុស្សបានយ៉ាងច្រើនជាបន្តបន្ទាប់។

លោកស្រីបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងការជួយដូរ មនុស្ស ហើយរបាយការណ៍ ដែលអាមេរិកបានដាក់ឲ្យកម្ពុជានេះ គឺមិនដឹងបានមកពីខាងណាទេ ខណៈ របាយការណ៍រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឲ្យអាមេរិកហើយ បែរជាចោទបែបនេះទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ