ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី អំពាវនាវជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋខ្មែរកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ឲ្យបានជ្រាបថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃការចម្លងជំងឺកូវីដ-១៩ រដ្ឋាភិបាល ម៉ាឡេស៊ី បានសម្រេចបន្ថែមរយៈពេលនៃការអនុវត្តបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ (Movement Control Order) ចំនួនពីរសប្តាហ៍ទៀត គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ 

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ម៉ាឡេស៊ី សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស-និស្សិត ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅប្រទេស ម៉ាឡេស៊ី សូមបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរម៉ាឡេស៊ី ដោយមិនត្រូវចល័តពីទីកន្លែងមួយ ទៅទីកន្លែងមួយ បើគ្មានការចាំបាច់ ដែលអាចប្រឈមនឹងការអនុវត្តច្បាប់របស់កងកម្លាំងមានសមត្ថកិច្ច។ ទន្ទឹមនឹងនេះសូមបងប្អូនប្រជាពលរដ្ឋប្រកាន់ខ្ជាប់ការថែរក្សាអនាម័យ ដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលអនាម័យឲ្យបានញឹកញាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ