ចាប់ពីថ្ងៃទី៣១ ឧសភា ដល់ថ្ងៃទី៦ មិថុនា កម្ពុជា អាចមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់
1 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា មួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់ មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ជាមួយគ្នានេះ ក្រសួងអំពាវនាវឲ្យមានការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕