ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៦៥ ជូនកម្មករនិយោជិត ចំនួន១,៤៩៧នាក់ នៃរោងចក្រ សហគ្រាសទាំង២៤ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវទទួលបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់ រាជរដ្ឋាភិបាល។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា «សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិន ចំនួន១,៤៩៧នាក់ នៃរោងចក្រ សហគ្រាសទាំង២៤ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រារដ្ឋាភិបាលជ្រាបថា ធនាគារ រីង (ខេមបូឌា ម.ក) នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ