ភ្នំពេញ៖ លោក ហេង សុខ គង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហើបឲ្យដឹងថា ក្រសួងសុខាភិបាល បាននិងកំពុងសិក្សាលទ្ធភាព បង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំងកូវីដ-១៩ នៅប្រទេសកម្ពុជា ។

លោក ហេង សុខគង់ បានបញ្ជាក់តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៨ កក្កដានេះថា «សូមអបអរសាទរ ទីបំផុតក្រសួងសុខាភិបាល បាននិងកំពុងសិក្សាលទ្ធភាព បង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាហើយ» ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៨ កក្កដានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៥៨.០៥៧នាក់ ក្នុងនោះអ្នកជាសះស្បើយ ៥០.០២០នាក់ និងអ្នកស្លាប់ ៨២៥នាក់ ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ