កំពង់ធំ ៖ ស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ ទឹកស្ទឹងសែន បានហក់ឡើងខ្ពស់ជាលំដាប់ដែលអាចនឹងឈានដល់កម្រិតប្រកាសអាសន្ន រដ្ឋបាលខេត្តកំពង់ធំ បានបន្តអំពាវ នាវ ដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ទឹកភ្លៀង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលនឹងអាចកើត មានឡើងជាយថាហេតុ។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងទៀតថា នៅស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ ទឹកស្ទឹងសែន បានហក់ឡើងដល់កម្រិតកម្ពស់ ១៤,០០ម កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ជាមួយគ្នានេះ ទឹកស្ទឹងសែនផ្នែក ខាងលើកំពុងកើនឡើងជាលំដាប់។

តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២២ បានព្យាករណ៍ថា តំបន់ខ្ពង់រាបមានជាអាទិ៍ ខេត្តឧត្តរមានជ័យ ខេត្ត ព្រះវិហារ (ផ្ទៃរងទឹកភ្លៀងអាងទឹកស្ទឹង) អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន ដោយផ្អែកតាមស្ថានភាពនេះ ទឹកស្ទឹងនឹងហូរមក ដល់ផ្នែកខាងក្រោម ជាបន្តបន្ទាប់ ក្នុងរយៈពេល ០៣ ទៅ ០៧ថ្ងៃខាងមុខ ដែលធ្វើឲ្យកម្ពស់ទឹកស្ទឹងសែននៅស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ អាចឡើងដល់កម្រិតប្រកាសអាសន្ន (១៤,៣០ម)។ ក្រៅពីនេះ ដោយសារភ្លៀងបានបន្តធ្លាក់ជារៀងរាល់ថ្ងៃ ដូច្នេះបណ្តាស្រុកផ្សេង ទៀតក៏អាចប្រឈមនឹង ជំនន់ទឹកភ្លៀងផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ