ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ឪពុក-ម្តាយ មានកូនអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ នាំកូនទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃនេះ ចៅណាណា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយ។ 

សម្ដេចតេជោ មានប្រសាសន៍ថា «ទន្ទឹមនឹងនេះដែរ សូមឪពុកម្តាយដែលមានកូនអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ សូមនាំកូនទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា កុំបីខាន។ តាសូមជូនពរចៅណាណា និងចៅៗទូទាំងប្រទេសដែលបានចាក់វ៉ាក់សាំងរួចហើយមានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ គ្រប់ៗគ្នា»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ