ព្រៃវែង ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបឹងដោល ស្ថិតនៅភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ពិធីសម្ពោធសមិទ្ធផលនានា នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងសមាជិកព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ថ្នាក់ដឹកនាំចុះជួយមូលដ្ឋានខេត្ត ស្រុក ឃុំ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋស្រុកព្រះស្តេច សរុបចំនួន ២,៥៧៤ អង្គ/នាក់។

នាឱកាសនោះ លោក ជា សុមេធី សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យពុទ្ធចក្រនៅខេត្តព្រៃវែង ជាពិសេស នៅវត្តបឹងដោល ក្នុងមូលដ្ឋាននៃស្រុកព្រះស្តេច ប្រកបដោយផ្លែផ្កាជាទីមោទនៈ នាពេលនេះ។

លោកអភិបាលខេត្ត តាងនាមថ្នាក់ដឹកនាំខេត្ត សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សា សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងគណៈប្រិភូអមដំណើរ ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង បងប្អូនប្រជាពលរដ្ឋស្រុកព្រះស្តេចនៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ច៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ