ត្រឹមដំណាច់ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគជប៉ុនចំនួន១៤៤ ទឹកប្រាក់២.៧៨ប៊ីលានដុល្លារ
4 ឆ្នាំ មុន
ភ្នំពេញ ៖ គិតត្រឹមដំណាច់ ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិ គ្រប់គ្រាន់របស់ជប៉ុន ចំនួន១៤៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២.៧៩ប៊ីលានដុល្លារអាមេរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ដីពី កិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការ ចម្រុះកម្ពុជា-ជប៉ុន បានបញ្ជាក់ថា គម្រោងវិនិយោគជប៉ុន ទាំង១៤៤ខាងលើនេះ ក្នុងនោះ មានគម្រោងវិនិយោគចំនួន ៦៦គម្រោង បានបោះទីតាំងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគ សរុបប្រមាណ៣៤០លានដុល្លារអាមេរិក៕EB