កណ្ដាល ៖សម្តេចក្រឡាហោម សខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តួចផ្តើមគំនិតធ្វើសវនកម្មអំពីការតំម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលនិងមន្ត្រីស៊ីវិល។

ក្នុងពិធីបិទវគ្គសុក្រឹត្យការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ធ្នូ សម្តេច បានផ្តួចផ្តើមគំនិត ដើម្បីធ្វើសវនកម្មអំពីការតំឡើងឋានន្តរស័ក្តិនគបាល និងមន្ត្រីស៊ីវិល។

យ៉ាងណាក្តី សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការគិតគូរនេះគ្មានគោលដៅយកទោសទណ្ឌអ្នកណានោះទេ តែត្រូវធ្វើការកែទម្រង់ ហើយនៅពេលរកឃើញគឺត្រូវធ្វើការកែតម្រូវ ឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌន្តិកៈស្តីពីនគបាល។

សម្តេចក្រឡាហោម បន្ដថា កិច្ចការនេះត្រូវបាន សម្តេច ឲ្យធ្វើម្តងរួចហើយ ហើយបានដោះស្រាយរួចដែរតែមិនបានល្អនោះទេ តែត្រូវធ្វើបន្តទៀតដែលករណីនេះអាចធ្វើមួយឆ្នាំម្តង ឬពីរឆ្នាំម្តង ដែលមិនខុសឆ្គងនោះទេ។ សម្តេច បន្ថែមថា កន្លងមកក្រសួង បានធ្វើតែខាងនគបាលចំពោះខាសមន្ត្រីរាជការស៊ីវិលមិនទាន់បានធ្វើទេ។

សម្តេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា ចំពោះមន្ត្រីនគបាលដែលទើបចូលថ្មីមិនមែនជាការផ្ទេរក្របខណ្ឌពីស៊ីវិលមកពីក្រសួងស្ថាប័នដទៃ គឺជាមន្ត្រីនគបាល ដែលជ្រើសរើសថ្មីប្រចាំឆ្នាំ ដើម្បីបំពេញចន្លោះដោយសារការចូលនិវត្តន៍ បញ្ហាសុខភាព បាត់បង់សមត្ថភាព នីតិសម្បទាជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ