ភ្នំពេញ ៖ មជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានប្រែស្ថានភាពទិញ ឬសុំសុនខ ពីបរទេសមកប្រតិបតិ ការនៅប្រទេសកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិ។

តាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានឲ្យដឹងថា សុនខ កម្ពុជា ចំនួន៦ក្បាល ត្រូវចេញដំណើរ ទៅក្រៅប្រទេសហើយ ២ក្បាលទៅប្រទេសកេនយ៉ា និង៤ក្បាល ទៅប្រទេសស៊ូដង់ខាងត្បូង។ 


លោក បញ្ជាក់ថា «អង្គភាពស៊ីម៉ាក់ បានកែប្រែស្ថានភាពពីទិញ ឬសុំសុនខ ពីបរទេសមកប្រតិបតិការនៅកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិផង និងគាំទ្រកិច្ចប្រតិបត្តិការ ក្នុងព្រះរាជាណាចក្រនេះផង។ នេះជា សមិទ្ធិផល នៃការពង្រឹងភាពជាម្ចាស់ទាំងចំណេះដឹង និងចំណេះធ្វើពង្រឹងសមត្ថភាពធនធានមនុស្ស នីតិវិធី និងសម្ភារ:បច្ចេកទេស»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ