ភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.អ.ក) បានប្រកាសឲ្យដឹងថា នៅយប់ថ្ងៃទី៤ ខែសីហា នៃអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង ១ពាន់នាក់ បញ្ជូនទៅតុលាការ ១៨នាក់ និងទទួលបានប្រាក់ពិន័យជាង ៣០លានរៀល ។

សេចក្តីជូនដំណឹង គ.អ.ក បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ៨២២ករណី៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ១៣៥៤ នាក់ (បញ្ជូនទៅតុលាការ) ១៨នាក់

២.ឃាត់យានយន្ត ចំនួន ៧៣៤គ្រឿង

៣.ពិន័យជាប្រាក់ ចំនួន ៣០,៧០០,០០០លានរៀល ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ