ភ្នំពេញ ៖ គម្រោងដីឡូតិ៍របស់ ក្រុមហ៊ុន ព្រីមៀរ៍ ផាក បន្ដបញ្ចុះតំលៃរហូតដល់១៨% ព្រមទាំងកាត់ប្លង់រឹងជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ។

គម្រោងដីឡូតិ៍ ព្រីមៀរ៍ ផាក បច្ចុប្បន្នកំពុងអភិវឌ្ឍផ្ទៃដីសរុប ៧០ហិកតា រួមមាន៖ គម្រោងដីឡូតិ៍ខ្នាតវីឡា, ផ្ទះអាជីវកម្ម, ភូមិគ្រិះ, ខុនដូរ, អាផាតមិន, ក្លឹបហាត់ប្រាណ, សួនកម្សាន្ត និងអាងហែលទឹក មានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍក្បាលនាគ ហ៊ុព័ទ្ធទៅដោយគម្រោងជាច្រើននៅជុំវិញ ជាពិសេសនៅជិតពហុកីឡដ្ឋានជាតិ មរតកតេជោ ផ្លូវមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងជាតំបន់កំពុងតែមានសក្តានុពលខ្ពស់ និងអមដោយទន្លេសាប និងទន្លេមេគង្គ បង្កលក្ខណៈងាយស្រួលសម្រាប់ការរស់នៅដែលល្អបំផុត ប្រកបដោយផាសុខភាព។

លើសពីនេះ ក្រុមហ៊ុន ព្រីមៀរ៍ ផាក មានគម្រោងដីឡូត៌ ប្រភេទដីឡូតិ៍៖ មានទំហំ ១០x៣០, ២០x៣០, ៣០x៣០, ៣០x៦០, ៤០x៦០, ៥០x៦០, ៦០x៦០ និងផ្សេងៗតាមការចរចារជាក់ស្តែង។ ក្នុងគម្រោងនឹងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែង ធ្វើពីបេតុងរឹងមាំ និងអ៊ុតកៅស៊ូ និងមានផ្លូវមេ ២០ម៉ែត្រ អមដោយសួនផ្កា និងដើមឈើលំអរកណ្តាលផ្លូវ រួមជាមួយចំណីផ្លូវរហូតដល់ប្រវែង២.៥ម៉ែត្រ នៅសងខាងផ្លូវ។ ផ្លូវ៩ម៉ែត្រ និង ៨ម៉ែត កម្រាស់ អមដោយដើមឈើ និងចំណីផ្លូវ ១.៥ម៉ែត្រ។ សងខាងផ្លូវមានប្រព័ន្ធលូ ធ្វើពីបេតុងអាមេ រឹងមាំ ធុននឹងទំងន់ បង្កប់នៅក្រោមផ្លូវបេតុង រួមជាមួយប្រព័ន្ធស្តុកទឹកស្អុយដ៏ធំ និងប្រព័ន្ធចម្រុះ ទឹកស្អុយ ដ៏ទំនើប មុននឹងបង្ហូរចេញទៅទន្លេ។

ជាងនេះទៅទៀត នៅក្នុងគម្រោងនឹងមានរៀបចំប្រព័ន្ធទឹក និងភ្លើង ភ្ជាប់ជាមួយរដ្ឋដល់មុខដីស្រាប់ ហើយអត្រាថ្លៃប្រើប្រាស់តាមស្តង់ដារដ្ឋ។ លើសពីនេះទៀត ប្រព័ន្ធភ្លើងនឹងត្រូវបង្កប់ក្នុងដី ដើម្បីកាត់បន្ថយ ភាពគ្មានសណ្តាប់ធ្នាប់។ មានរបងផ្តល់ជូនបីជ្រុង ធ្វើពីឥដ្ឋ កំពស់២.២ម៉ែត្រ និងមានដាំលំអដើមឈើមួយចំនួនជុំវិញដី ដើម្បីបង្កើនសោភ័ណ្ឌភាព និងបន្សុទ្ធខ្យល់ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ