ភ្នំពេញ  ៖  លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លើកឡើងថា ការស្នើសុំបើកកាសែត វិទ្យុ តម្រូវទាំងចុះបញ្ជីនៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន។ នេះបេីយោងតាម ការចេញផ្សាយ  ក្រសួងព័ត៌មាន  ។ 

ក្នុងកិច្ចប្រជុំគណៈកម្មាធិការនីតិកម្មក្រសួងព័ត៌មាន កាលពីថ្ងៃទី៥ ខែវិច្ឆិកា  ឆ្នាំ២០២០ លោក  ខៀវ កាញារីទ្ធ  បាមថ្លែងថា កាល ពីមុន ការស្នើសុំបើកកាសែត វិទ្យុ តម្រូវតែត្រឹមក្រសួងព័ត៌មាន គឺអាចបើកដំណើរ ការបានហើយ តែឥឡូវជាគោលការណ៍ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មមួយ ទៀត។ 

លោកក៏បានជំរុញឱ្យអង្គភាពនីតិកម្មក្រសួងព័ត៌មាន ពិនិត្យឡើងវិញនូវអង្គ ភាពសារព័ត៌មានមួយចំនួនចំពោះការ អនុវត្តនីតិវិធីខាងលើ ព្រមទាំងការអនុវត្តវិជ្ជាជីវៈ ដើម្បីធានាដល់សិទ្ធិរបស់បុគ្គលិក និងបុគ្គលិកដែលបំពេញការងារក្រោមឱវាទអង្គភាពស្ថាប័នសារព័ត៌មាន។

ឆ្លៀតឱកាសនោះ  លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម ក្រសួងព័ត៌មាន បានឱ្យដឹងថា  នៅក្នុងក្រសួងព័ត៌មានមានមេធាវីប្រចាំការចំនួន ៩រូប ដើម្បីជាជំនួយការដល់កិច្ចការងារច្បាប់ សម្របសម្រួល បណ្តឹងពាក់ព័ន្ធផលប្រយោជន៍នានា៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ