ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាទំនាក់ទំនងដែលមានការយោគយល់ច្រើនដល់ប្រទេសកម្ពុជា ជាពិសេស ក្នុងដំណើរការស្វែងរកសន្តិភាព ការស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ការគាំទ្រកម្ពុជាលើឆាកអន្តរជាតិ និងការផ្តល់ជំនួយឧបត្ថម្ភដល់កម្ពុជា ។

ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបសំណេះសំណាល ជាមួយបេក្ខជនជ័យលាភី អាហារូបករណ៍ JDS ឆ្នាំ២០២០ ចំនួន ២៦រូប មកពីក្រសួង ស្ថាប័នចំនួន១៥ ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីការបង្កើតវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដែលមានក្នុងប្រវត្តិសាស្រ្តជាលើកទី១ និងទទួលបានការគាំទ្រ និងការយកចិត្តទុកដាក់ខ្លាំងពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងគោលដៅពង្រឹងសមត្ថភាព មន្រ្តីការទូតប្រកបដោយវិជ្ជាជីវៈ ឱ្យចូលប្រលូកជាមួយបរទេស នៅលើឆាកអន្តរជាតិ។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា «ទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាទំនាក់ទំនងដែលមានការ យោគយល់ច្រើនដល់ប្រទេសកម្ពុជា ជាពិសេសក្នុងដំណើរការស្វែងរកសន្តិភាព ការស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ការគាំទ្រកម្ពុជាលើឆាកអន្តរជាតិ និងការផ្តល់ជំនួយឧបត្ថម្ភដល់កម្ពុជា»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ