ភ្នំពេញ ៖ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក បានផ្ដាំផ្ញើប្រជាពលរដ្ឋទូទាំងប្រទេសថា បើមិនចង់អស់ថវិកា ឬខាតពេលវេលា ក្នុងការធ្វើដំណើរត្រូវចូលគោរ ពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា។
ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២ ១ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់សាជាថ្មីថា គោលបំណង ការរឹតបន្ដឹងនៃច្បាប់ចរាចណ៍ផ្លូវគោកនៅកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយគ្មានបំណងគៀបសង្កតយ កថវិកាពីប្រជាពលរដ្ឋឡើយ។ជាពិសេស កាត់បន្ថយអ្នកស្លាប់ និងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «នាពេលកន្លងទៅយើងបានរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅពេល នោះយើងបានទទួលប្រតិកម្មចម្រុះ មានប្រតិកម្មគាំទ្រ និងមិនគាំទ្រ។ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ គណៈកម្មាធិការ ដែលមានខ្ញុំជាប្រធានប្រធាន មិនមានបំណងណាមួយមិនល្អនោះទេ បំណងសំខាន់ជាងគេរបស់ខ្ញុំ គឺការកាត់បន្ថយនូវ គ្រោះថ្នាក់ចរាចរណ៍ ជារួម កាត់បន្ថយមនុស្សស្លាប់ ឬការពារអាយុជីវិតរបស់មនុស្ស និងការពារមនុស្សកុំឲ្យរងរបួស»។
សម្ដេចក្រឡាហោម បន្ដថា «ហើយគ្មានបំណងគៀបសង្កតប្រជាជន ដើម្បីយកលុយមកចែកគ្នា ឲ្យអ្នកនេះ ឲ្យនោះ។ ប៉ុន្ដែអនុវត្តជាក់ស្ដែងទៅ រហូតមកដល់ពេលនេះ មានប្រសិទ្ធភាព ហើយណែនាំសមត្ថកិច្ចរបស់យើងកុំឲ្យប៉ះពាល់ជា មួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋលោកគាំទ្រ។ ហើយកាលណុងមានប្រជាពលរដ្ឋមួយចំនួនថា មានជំងឺកូវីដ ហើយផាកពិន័យធ្ងន់ទៀត។ហើយខ្ញុំឆ្លើយទៅវិញថា បើមិនចង់ឲ្យបាត់បង់លុយ សូមមេត្តាគោរពច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ដើម្បីខ្លួនឯង»។
សម្ដេចក្រឡាហោម បញ្ជាក់ថា ការចូលរួមគោរពច្បាប់ចរាចរណ៍ការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងអ្នកដ៏ទៃ ។សម្ដេច ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា។
សូមបញ្ជាក់ថា លទ្ធផលក្នុងការត្រួតពិនិត្យច្បាប់ចរាចរណ៍ ក្នុងឆ្នាំ២០២០ បានឲ្យដឹងថា ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេសលទ្ធផលល្អប្រសើរ បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២លើក ស្មើ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួសចំនួន១,៤៥៥ ស្មើ២៤% និងបានសង្គ្រោះជីវិតប្រជាពលរដ្ឋចំនួន១៧៩០នាក់ឲ្យរួចផុតពីការបាត់បងជីវិត និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕EB