ខេត្តកំពង់ស្ពឺ៖ តាមប្រភពពីមន្ត្រីតុលាការបានបង្ហើបប្រាប់នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០នេះឲ្យដឹងថា ក្រុមលោកអធិការរងដ៏ទំនើងដែលផឹកស៊ីបាញ់បោះយ៉ាងសេរីនិងអនាធិបតេយ្យនៅក្នុងបរិវេណសាលាស្រុកសំរោងទងនោះត្រូវបានលោកស្រីចៅក្រមសម្រេចបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺជាបណ្តោះអាសន្នហើយកាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ម្សិលមិញ។

ការសម្រេចឃុំខ្លួនមន្ត្រីនគរបាលទំនើងទាំងប្រាំពីរនាក់នោះត្រូវបានមជ្ឈដ្ឋានមហាជនក៏ដូចជាមន្ត្រីនគរបាលខេត្តមួយចំនួនសម្ដែងនូវការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់លោកស្រីទិត ដាលីន ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ